ពេជ្រ ប៊ុន​សិទ្ធ ​រំលឹក​​ពី​ការ​ប្រកួត​ផ្ដួល​ថៃ​កាល​សប្ដាហ៍​មុន​ មិនមែន​កើត​ចេញ​​​ភាព​ចៃដន្យ​ឡើយ

ពេជ្រ ប៊ុន​សិទ្ធ ​បាន​ផ្ដួល​អ្នក​លេង​កណ្ដាប់​ដៃ​ឆ្លង​ដែន​មក​ពី​ថៃ Anon Petchpayathai ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ ដោយ​ការ​ប្រើ​កណ្ដាប់ដៃ​​ពោរពេញ​ដោយ​ទម្ងន់​​ នៅ​លើ​សង្វៀន TVK Fighter ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​។

​អ្នក​លេង​កណ្ដាប់​ដៃ​ជំនាញ​​ចូល​វ៉ៃ​មិន​ខ្លាច​ដៃ​គូ​រូប​​នេះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​គេ​បើ​ឡើង​សង្វៀន​ហើយ​ដឹង​តែ​វ៉ៃ មិន​ខ្លាច​អ្នក​ណា​ឡើយ។ ​សម្រាប់​ថៃ​​នេះ​គេ​មើល​ឃើញ​ថា សមត្ថភាព​មិន​ណយ​ទេ ​គ្រាន់​​តែ​ពេល​ឃើញ​គេ​ហាក់​ភ័យ​ៗ​តិច​ប៉ុណ្ណោះ យ៉ាង​ណា​​គេ​ក៏​មិន​ជឿ​លើ​ខ្លួន​ឯង​ថា អាច​ផ្ដួល​ថៃ​​នេះ​ឲ្យ​សន្លប់​លឿន​​បែប​នេះ​ដែរ​។

​សម្រាប់​ការ​ផ្ដួល​ថៃ​នេះ​បាន​ក៏​មិន​មែន​កើត​ចេញ​ពី​ភាព​ចៃដន្យ​ឡើយ ព្រោះ​គេ​បាន​ចំណាយ​ពេល​ហ្វឹកហាត់​ពេញ​ចំនួន ២​​ សប្ដាហ៍ ដើម្បី​ត្រៀម​ជួប​ថៃ​ដែល​ជា​ជើង​ខ្លាំង​រូប​នេះ​។ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នៅពេល​ឡើង​សង្វៀន​នោះ​គេ​មើល​​​ឃើញ​ថា Anon Petchpayathai ​ហាក់​​​មាន​អារម្មណ៍​ភ័យ​​ៗ​ពេល​កំពុង​ប្រកួត​៕

អត្ថបទដែលជាប់ទាក់ទង