តោះទៅដឹងលំអិតបន្ថែមអំពីឈុតខ្មែរពិសេសៗរបស់ស្រមោល Fashion and Creativeដែលបានបង្ហាញក្នុង ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យកាលពីពិធីបើកកីឡាអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី៥កន្លងទៅនេះ

ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យកាលពីពិធីបើកកីឡាអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី៥កន្លងទៅនេះបានក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលលោកអ្នកត្រូវដឹងបន្ថែមនោះគឺឈុតនីមួយៗសុទ្ធតែសំរិតសំរាំងបំផុតបែបខ្មែរឆ្នៃប្រឌិត។ នៅក្នុងវគ្គសម្តែងមួយនៃ ទស្សនីយភាព ដំណើរជាតិកម្ពុជា ត្រង់កន្លែងឈុតបង្ហាញម៉ូតយើងឃើញថា ភាពគួរជាទីទាក់ទាញជាមួយឈុតសម្លៀកបំពាក់បុរាណបែបខ្មែរ។ អ្វីដែលពិសេសជានេះ ឈុតដែលបង្ហាញនោះទទួលបានការសរសើរមិនដាច់ពីមាត់ពី លោកជំទាវ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។ គួរបញ្ជាក់ផងដែរថាឈុតទាំងអស់នេះបានឆ្នៃដោយអ្នកឆ្នៃម៉ូតពីខាងក្រុម ស្រមោល Fashion and Creative ។

ក្រុមអ្នករចនាម៉ូដមួយនេះក៏បានចំណាប់អារម្មណ៍ថា ៖ «ក្រុមស្រមោលតែងមានក្តីស្រមៃថាថ្ងៃណាមួយពិភពលោកនឹងបានឃើញពីភាពល្អប្រណីតនៃវប្បធម៌ខ្មែរតាមរយៈឈុតសម្លៀកបំពាក់តំណាងជាតិ តួយ៉ាងនៅថ្ងៃ ០៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបើកកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ីប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះ ពិតធ្វើឱ្យប្រជាជនកម្ពុជាក៏ដូចជាបរទេសមើលឃើញយ៉ាងច្បាស់ និង រំភើបនូវឈុតដ៏អស្ចារ្យរបស់យើង។ ក្រុមស្រមោលពិតជារំភើបចិត្តក្រៃលែងដែលបានក្លាយជាចំណែកមួយក្នុងការបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ។ ទោះបីហត់នឿយបន្តិចបន្តួចក៏ពុំថ្វី ព្រោះសមិទ្ធផលទាំងអស់នេះកើតចេញពីបេះដូង និង ទឹកចិត្តដ៏ស្មោះសររបស់ក្រុមសមោល។ អរគុណបងប្អូន ក្រសួងពាក់ព័ន្ធរួមមានក្រសួងវប្បធម៌ជាដើមដែលមើលឃើញពីទឹកដៃនៃការរចនារបស់ក្រុមស្រមោលហើយផ្តល់ឱកាសឱ្យយើងបានចូលរួមកម្មវិធីលំដាប់ជាតិជាប្រវត្តិសាស្ត្រ»៕

តោះមកទស្សនាឈុតលំអិតឈ្មោះ និងអត្ថន័យនៃឈុតនីមួយៗទាំងអស់នេះ ៖

អត្ថបទដែលជាប់ទាក់ទង