ក្រុមជម្រើសជាតិទាំង ១២ ដែលឈ្នះពានច្រើនជាងគេ
ខាងក្រោមនេះជា ក្រុមជម្រើសជាតិទាំង ១២ប្រទេសដែលឈ្នះពានច្រើនជាងគេ៖
១២. ក្រុមជម្រើសជាតិជប៉ុន៖ ឈ្នះពានចំនួន ៤ គឺឈ្នះពាន AFC Asian Cup ទាំង ៤។
១១. ក្រុមជម្រើសជាតិអេស្ប៉ាញ៖ ឈ្នះពានចំនួន ៤ គឺឈ្នះ FIFA World Cup ១លើក និងUEFA Euro ៣លើក។
១០. ក្រុមជម្រើសជាតិកាមេរ៉ូន៖ ឈ្នះពានចំនួន ៥ គឺឈ្នះ Africa Cup of Nations ទាំង៥។
៩. ក្រុមជម្រើសជាតិអ៊ីតាលី៖ ឈ្នះពានចំនួន ៥ គឺឈ្នះ FIFA World Cup ៤លើក និងUEFA Euro ១លើក។
៨. ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក៖ ឈ្នះពានចំនួន ៦ គឺឈ្នះ CONCACAF Gold Cup (ពានប្រចាំទ្វីបអាមេរិកខាងជើង) ទាំង៦លើក។
៧. ក្រុមជម្រើសជាតិបារាំង៖ ឈ្នះពានចំនួន ៦ គឺឈ្នះ FIFA World Cup ចំនួន ២លើក UEFA Euro ២លើក និងFIFA Confederations Cup ចំនួន ២លើក។
៦. ក្រុមជម្រើសជាតិអេហ្ស៊ីប៖ ឈ្នះពានចំនួន ៧លើក គឺឈ្នះ Africa Cup of Nations ទាំង៧។
៥. ក្រុមជម្រើសជាតិអាល្លឺម៉ង់៖ ឈ្នះពានចំនួន ៨ គឺឈ្នះ FIFA World Cup ចំនួន ៤លើក UEFA Euro ចំនួន ៣លើក និងFIFA Confederations Cup ចំនួន ១លើក។
៤. ក្រុមជម្រើសជាតិម៉ិកស៊ីកូ៖ ឈ្នះពានចំនួន ១១ គឺឈ្នះ CONCACAF Gold Cup ១០លើក និងFIFA Confederations Cup ១លើក។
៣. ក្រុមជម្រើសជាតិអាហ្សង់ទីន៖ ឈ្នះពានចំនួន ១៧ គឺឈ្នះ FIFA World Cup ចំនួន ២លើក Copa America ១៤លើក និងFIFA Confederations Cup ១លើក។
២. ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ៖ ឈ្នះពានចំនួន ១៧ គឺឈ្នះ FIFA World Cup ចំនួន ២លើក និង Copa America ចំនួន ១៥លើក។
១. ក្រុមជម្រើសជាតិប្រេស៊ីល៖ ឈ្នះពានចំនួន ១៧ គឺឈ្នះ FIFA World Cup ចំនួន ៥លើក Copa America ចំនួន ៨លើក និងFIFA Confederations Cup ចំនួន ៤លើក៕