ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium កំពុងរៀបចំតុបតែងជាថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium កំពុងរៀបចំតុបតែងជាថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដោយជោគជ័យ។
ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ប្រាកដណាស់ថាមានភាពល្អិតល្អន់ និងច្បាស់លាស់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ក្លាយជាបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និងមិនអាចបំភ្លេចបានសម្រាប់ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែលថាការបើកកម្មវិធី Asian Paragames នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចាប់នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។




