De Jong នៅ​តែ​មិន​ព្រម​ចរចា​ផ្លាស់​ទៅ​កាន់​ Man Utd ឬ​ក៏​ Chelsea នោះ​ទេ​

ខ្សែ​បម្រើ​ Frenkie de Jong ត្រូវ​បាន​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​តែ​ព្រម​ចរចា​ផ្លាស់​ទៅ​កាន់​ក្លឹប​ Manchester United ឬ​ក៏​ ក្លឹប​ Chelsea នោះ​ទេ​ ខណៈ​ក្លឹប​ទាំង​ពីរ​នេះ​ដេញ​ចង់​បាន​កីឡាករ​នេះ​ពី​ Barcelona។

ជា​ពិសេស​នោះ​គឺ​ Man Utd ហ៊ាន​ចាយ​ជាង​ ៧៦លាន​ដុល្លារ​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ខាង​លើ​ ដល់​ថ្នាក់​ក្លឹប​ Barca ព្រម​ទៅ​ហើយ​ ក៏​ប៉ុន្តែ​សាមី​ខ្លួន​កីឡាករ​នេះ​មិន​ព្រម​។

De Jong ក៏​ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថា​ ​មិន​ព្រម​កាត់​ប្រាក់​ខែ​មួយ​ចំនួន​ធំ​ទៅ​តាម​អ្វី​ដែល​ Barca បាន​ស្នើ​សុំ​នោះ​ឡើយ​ ដូច្នេះ​ Barca ក៏​ផ្ដល់​ជម្រើស​ឲ្យ​គេ​ចាកចេញ​ ឬ​ក៏​អង្គុយ​លើ​បង់​ មិន​បាន​ចូល​រួម​ការ​ប្រកួត​។

បើ​តាម​ប្រភព​ដដែល​ខាង​លើ​នេះ​ កុងត្រា​រវាង​ Barca និង​ De Jong នេះ​គឺ​មាន​ភាព​ស្មុគស្មាញ​ ដោយ​ខាង​ Barca ចង់​ឲ្យ​ De Jong ទទួល​យក​តាម​លក្ខខ័ណ្ឌ​តាម​កុងត្រា​ចាស់​មុន​ឆ្នាំ​២០២០ ដោយ​លើក​ឡើង​កុងត្រា​ថ្មី​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ មាន​ភាព​មិន​ប្រក្រតី​ទាក់ទិន​រឿង​ហិរញ្ញវត្ថុ​រវាង​ថ្នាក់​ដឹកនាំ​ក្លឹប​ចាស់​ និង​ De Jong នេះ​។ យ៉ាង​ណា​ខ្សែ​បម្រើ​រូប​នេះ​មិន​ព្រម​ព្រោះ​ គេ​ចង់​បាន​ប្រាក់​ពលកម្ម​ជាង​ ២០លាន​ដុល្លារ​ ដែល​ខាង​ក្លឹប​ជំពាក់​គេ​ក្នុង​កុងត្រា​ថ្មី​នេះ​៕

ប្រភព៖ Dailymail

អត្ថបទដែលជាប់ទាក់ទង