De Jong នៅតែមិនព្រមចរចាផ្លាស់ទៅកាន់ Man Utd ឬក៏ Chelsea នោះទេ
ខ្សែបម្រើ Frenkie de Jong ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះតែព្រមចរចាផ្លាស់ទៅកាន់ក្លឹប Manchester United ឬក៏ ក្លឹប Chelsea នោះទេ ខណៈក្លឹបទាំងពីរនេះដេញចង់បានកីឡាករនេះពី Barcelona។
ជាពិសេសនោះគឺ Man Utd ហ៊ានចាយជាង ៧៦លានដុល្លារដើម្បីទិញយកខ្សែបម្រើខាងលើ ដល់ថ្នាក់ក្លឹប Barca ព្រមទៅហើយ ក៏ប៉ុន្តែសាមីខ្លួនកីឡាករនេះមិនព្រម។
De Jong ក៏ត្រូវបានគេដឹងផងដែរថា មិនព្រមកាត់ប្រាក់ខែមួយចំនួនធំទៅតាមអ្វីដែល Barca បានស្នើសុំនោះឡើយ ដូច្នេះ Barca ក៏ផ្ដល់ជម្រើសឲ្យគេចាកចេញ ឬក៏អង្គុយលើបង់ មិនបានចូលរួមការប្រកួត។
បើតាមប្រភពដដែលខាងលើនេះ កុងត្រារវាង Barca និង De Jong នេះគឺមានភាពស្មុគស្មាញ ដោយខាង Barca ចង់ឲ្យ De Jong ទទួលយកតាមលក្ខខ័ណ្ឌតាមកុងត្រាចាស់មុនឆ្នាំ២០២០ ដោយលើកឡើងកុងត្រាថ្មីក្នុងឆ្នាំ២០២០កន្លងទៅនេះ មានភាពមិនប្រក្រតីទាក់ទិនរឿងហិរញ្ញវត្ថុរវាងថ្នាក់ដឹកនាំក្លឹបចាស់ និង De Jong នេះ។ យ៉ាងណាខ្សែបម្រើរូបនេះមិនព្រមព្រោះ គេចង់បានប្រាក់ពលកម្មជាង ២០លានដុល្លារ ដែលខាងក្លឹបជំពាក់គេក្នុងកុងត្រាថ្មីនេះ៕