Cambodia International Modelបានប្រមូលកំពូលតារាបង្ហាញម៉ូដនៅប្រទេសកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៏កម្ពុជា (Cambodia Night, ITE 2022)
យោងតាមការប្រកាសនៅលើគេហទំព័រFaceBookរបស់លោក ម៉ែន និមលរតន៍ដែលលោកជានាយកប្រតិបត្តក្រុមហ៊ុន CIM បានឱ្យដឹងថា បវរកញ្ញាកម្ពុជាសរុបជាង ១០ រូប បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបង្ហាញសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ រចនាដោយកូនខ្មែរជាច្រើនរូប នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៏កម្ពុជា (Cambodia Night, ITE 2022) ខួបលើកទី ១៦នៅ Rex Hotel in HCMC ទីក្រុង ហូជីមិញប្រទេសវៀតណាម ដែលកម្មវិធីនេះរៀបចំដោយក្រសួងទេសចរណ៏កម្ពុជា។
កម្មវិធីនេះគឺប្រារព្ធធ្វើឡើងនៅក្នុងយប់ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២២នេះដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២។ក្នុងនោះផងដែរបវរកញ្ញាកម្ពុជាទាំង ១០ រូបរួមមាន កញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021,កញ្ញា សារី ស្រីពេជ្រ Miss Petite Global 2022, កញ្ញា ដាំ សុភ័ក្រស៊ីនឌី Miss Earth Cambodia 2021/22, កញ្ញា រតនា សុខាវត្តី Miss ECO International Cambodia 2022,កញ្ញា ជា ចារ៉ានី Miss International Cambodia 2022,កញ្ញា ហ៊ុន ហ្គេចឡាង 4th Runner Up Miss universe Cambodia,កញ្ញា ឆន ស្រីណេត Miss Tourism International Cambodia 2022,កញ្ញា ហួន ស្រីខួច Miss Elegant international 2022 kebaya,កញ្ញា សួន ពិសី Miss Tourism International Cambodia 2021 និង កញ្ញា លន់ គីមហេង Face of Cambodia 2021។
ស្រីស្អាតទាំង១០រូបនេះបានបង្ហាញពីក្ដីរីករាយនិងបានថ្លែងអំណរគុណជាខ្លាំងចំពោះក្រសួទេសចរណ៍កម្ពុជាដែលបានផ្ដល់ឱកាសឱ្យខ្លួនអាចបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះជាមួយនឹងបវរកញ្ញាផ្សេងៗទៀត ហើយថែមទាំងអាចពាំនាំនិងគ្រងឈុតសំលៀកបំពាក់ប្រពៃណីជាតិខ្មែរពិសេសៗរបស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយជាផ្នែកមួយដែលអាចជួយជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជាមួយកម្រិតផងដែរ។