ការឈានជើងត្រឡប់មកវិញរបស់ Miss Universe Cambodia 2018
រឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ហ្វេនៗនៅក្នុងវិស័យបវរកញ្ញា បន្ទាប់ពីកញ្ញា រឿន ណាត Miss Universe Cambodia 2018 ត្រូវបានប្រកាសថា នឹងចូលមកអង្រួនវិស័យបវរកញ្ញានេះម្ដងទៀត។ក្រោយលោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Model (CIM ) បានប្រកាសជាសាធារណៈលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា “Congratulations to Rern Nat to represent Cambodia! Are you ready?”។ បន្ទាប់មកកញ្ញា រឿន ណាត ក៏បាន share ការបង្ហោះនោះ ដោយភ្ជាប់ជាមួយនឹងសារថា “Yes boss I’m always ready”។
គួរបញ្ជាក់ថាកញ្ញា រឿន ណាត ត្រូវបានកម្មវិធី ASIAN MODEL FESTIVAL អញ្ជើញកញ្ញាជាតារាកិតិយស ពិសេសជាងនេះទៅទៀតកញ្ញាទទួលបាននូវពានកិតិយសតារាបង្ហាញម៉ូតល្អឥតខ្ចោះតំណាងអោយប្រទេសកម្ពុជាផងដែរ។
អ្នកគាំទ្រនៅលើវិស័យបវរកញ្ញាបានដឹងហើយថា កញ្ញា រឿន ណាត Miss Universe Cambodia 2018 រូបនាងមានព្រមគ្រប់យ៉ាង ទាំងរូបសម្រស់ លក្ខណៈសម្បត្តិ បទពិសោធន៍ ភាពជឿជាក់ ជំនឿចិត្ត និងធនធាន ក្នុងការតំណាងឱ្យកម្ពុជាលើវេទិកាអន្តរជាតិជាថ្មីម្តងទៀត។ហើយការវិលត្រឡប់វិញរបស់បវរកញ្ញារូបនេះ ធ្វើឱ្យហ្វេនៗអ្នកគាំទ្រនាងរំជើបរំជួលជាពិសេសបណ្ដា fan page ធំៗបានពាំយកដំណឹងនេះទៅបង្ហោះឡើងយ៉ាងព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះតែនេះជាអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំអស់រយៈពេលជាយូរណាស់មកហើយ។
ជាដំណឹង