មិនសរសើរមិនបាន ពីភាពស្រស់ស្អាតសម្រស់ និងចំនេះដឹង របស់ កញ្ញា​ ហួន​ ​ស្រីខួច (Erica Tan)​ 2nd Runner Up  Miss Cambodia 2021 ហើយរហូតដល់ត្រូវ​ចេញ​ទៅ​ចូលរួម​ប្រកួត​លេីឆាក​អន្តរជាតិ​ទៀត​ហើយ​ ក្នុង​កម្មវិធី​ KBJ Ratu Kebaya International

មិនសរសើរមិនបាន ពីភាពស្រស់ស្អាតសម្រស់ និងចំនេះដឹង របស់ កញ្ញាហួន​ ​ស្រីខួច (Erica Tan)​ 2nd Runner Up  Miss Cambodia 2021 ហើយរហូតដល់ត្រូវចេញទៅចូលរួមប្រកួតលេីឆាកអន្តរជាតិទៀតហើយក្នុងកម្មវិធី​ KBJ Ratu Kebaya International

កញ្ញា ហួន ស្រីខួច ត្រូវបានទស្សនិកជនឃើញថាជាបេក្ខភាពដែលមានសមត្ថភាពបង្ហាញម៉ូត និងដំណើរស្រស់ស្អាត បូករួមជាមួយភាពជឿជាក់របស់គាត់ ហើយអ្វីដែលពិសេស កញ្ញាមានបទពិសោធន៍សិល្បៈបង្ហាញម៉ូតតាំងពីឆ្នាំ២០១៣ មកម្លេះ។ 

ឆ្នាំ២០២២ នេះកញ្ញាបានចូលរួមកម្មវិធីMiss Universe Cambodia 2022 ហើយទទួលបានTOP10 ផងដែរ។ ភាពជោគជ័យបន្តបន្ទាប់បានធ្វើឲ្យកញ្ញា កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ ហើយក្រៅពីនេះកញ្ញាក៏ជាតារាសម្តែង និងfashion model photoshoot ផងដែរ។ 

អ្វីដែលពិសេសគឺមានភាពស្រស់ស្អាត ទម្រង់ជាលក្ខណៈបរវកញ្ញាតែម្តង ហើយថែមទាំងមានស្ទាយថតដ៏ទាក់ទាញ ចំនែកឯចំនេះដឹងភាសាវិញ កញ្ញាក៏អាចប្រើប្រាស់បានសមរម្យដែរ។ 

ទាំងសមត្ថភាព រូបសម្រស់ និងចំនេះដឹងទាំងនេះហើយទើប កញ្ញា Erica ត្រូវជ្រើសរើសបានតំណាងឲ្យកម្ពុជាជា Miss KBJ Ratu Kebaya International Cambodia 2022 Erica នឹងទៅចូលរូមការប្រកួតនៅថ្ងៃទី ២១ សីហា ឆ្នាំ២០២២ នេះហើយ សូមតាមដានការផ្សាយផ្ទាល់តាមរយៈ Facebook Page D Channel។ ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៧ សីហា ឆ្នាំ២០២២ នេះផងដែរ។ 

អត្ថបទដែលជាប់ទាក់ទង