ឈុតតំណាងជាតិខ្មែរ មហាវីរៈក្សត្រសឹកសង្គ្រាម អាចជាប់ជាឈុតតំណាងជាតិដែលល្អដាច់គេ…
បីថ្ងៃកន្លងផុតទៅ ក្នុងកម្មវិធី MAN OF THE YEAR 2022 ជាមួយនឹងសកម្មភាពទស្សនៈកិច្ចតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅ Bali ជាមួយការថតរូបផ្លូវការណ៍ឈុតតំណាងជាតិ របស់បេក្ខភាពចូលរួមប្រកួត ហើយអ្វីដែលកាន់តែពិសេសទៀតហើយជាមួយឈុតតំណាងជាតិរបស់ប្រទេសកម្ពុជាដែលមាន ឈ្មោះថា មហាវីរៈក្សត្រសឹកសង្គ្រាម ដែលគ្រងដោយលោក Tharida UN (Jing Alex), MAN OF THE YEAR 2022 CAMBODIA។
ក្នុងការបង្ហាញ និងការផ្សាយផ្ទាល់ឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីអ្នកដឹកនាំកម្មវិធី និងអ្នកកំពុងផ្សាយផ្ទាល់ ដែលជាមោទនៈភាពមួយទៀតហើយដែល ឈុតរបស់កម្ពុជាហាក់មានភាពលេចធ្លោ ដែលនេះបូករួមមកពីឈុតដ៏មានតម្លៃដែលឆ្នៃឡើងមក និងការបង្ហាញនូវភាពអង់អាចក្លាហ៊ាន ភាពជឿជាក់របស់លោក Tharida UN ។
គួរបញ្ជាក់ផងដែរថា ឈុតមួយនេះ គឺជាឈុតតំឡេីងថ្មី ដែលបានដកស្រង់ចេញមកពីចំលាក់នៃជញ្ជាំងប្រាសាទនៅក្នុងរចនាបថបាយ័ន នាសម័យមហាអាណាចក្រអង្គរ ។ ព្រះមហាក្សត្រគ្រប់អង្គនាសម័យមហាអំណាចគឺសុទ្ធសឹងតែជាស្តេចពូកែខាងសឹកសង្គ្រាម នឹងបានដឹកនាំទ័ពចេញធ្វេីសឹកដោយផ្ទាល់ ប្រឆាំងនឹងឃ្មាំងឈ្លានពានទឹកដី ។
ចំលាក់លៀន លឹប នឹងលប នៃប្រាង្គប្រាសាទបាយ័នសុទ្ធសឹងតែបានដាប់បង្ហាញនូវគ្រឿងភស្តានៃព្រះមហាក្សត្រនាម័យកាលនោះ នឹងបង្ហាញពីស្នាព្រះហស្ថរបស់ព្រះរាជានានាផងដែរ ។
ឈុតនេះផងដែរត្រូវបានកែប្រែ នឹងឆ្នៃប្រឌិតឡេីងវិញ ដោយលាយបញ្ចូលគ្នាបែបសហសម័យ ដេីម្បីអោយមានភាពទាក់ទាញផងដែរ ។
តំឡេីងដោយលោក ៖ សួន តាមីង (របាំខ្មែរ)
មកុដតំឡេីងដោយ៖ មាឃ គួន
អាវក្រោះតំឡេីងដោយ៖ គង់ រ័ត្ន
បន្ថែមពីនេះការបោះឆ្នោតនៅតែបន្តដោយលោកអ្នកគ្រាន់តែទៅ Follow Instagram របស់ MAN OF THE YEAR នោះបើចំនួនអ្នក Follower មកពីកម្ពុជាច្រើននោះយើងអាចមានឱកាស ក្នុងការចូលបេក្ខភាពចុងក្រោយ។ គាំទ្រដោយការបោះឆ្នោតដោយឥតគិតថ្លៃ។ ការចូលរួមអ្នកទាំងអស់គ្នាអាចធ្វើអោយកម្ពុជា យើងឈ្នះផងដែរ។
យើងជឿជាក់ថាកម្ពុជាធ្វើបាន!!!