បើកទំព័រថ្មីនៃភាពជោគជ័យវិស័យសិល្បៈបង្ហាញម៉ូតនៅកម្ពុជា! កញ្ញា សារី ស្រីពេជ្រ (Miss Pich Mainavyta) បំបែកកំណត់ត្រាដណ្តើមបានមកុដ Miss Petite Global 2022 ពីវេទិកាអន្តរជាតិ
បើកទំព័រថ្មីនៃភាពជោគជ័យវិស័យសិល្បៈបង្ហាញម៉ូតនៅកម្ពុជា! កញ្ញា សារី ស្រីពេជ្រ (Miss Pich Mainavyta) បំបែកកំណត់ត្រាដណ្តើមបានមកុដ Miss Petite Global 2022 ពីវេទិកាអន្តរជាតិ
ថ្មីៗកន្លងទៅនេះ Cambodia International Model បានបញ្ជូនបេក្ខភាពចំនួន២រូបទៅចូលរូមប្រកួតប្រជែងកម្មវិធី Miss & Mister Petite Global នៅប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចេញសមត្ថភាពទេពកោសល្យឱ្យពិភពលោក។
ហើយពិតជាមោទនភាពខ្លាំងណាស់សម្រាប់ប្រទេសជាតិកម្ពុជាដោយ កញ្ញា សារី ស្រីពេជ្រ (Miss Pich Mainavyta) បានព្យាយាមបញ្ចេញសមត្ថភាព សម្រស់ និងភាពជឿជាក់ នៅលើឆាកអន្តរជាតិ រហូតទទួលបានជ័យលាភីជា Miss Petite Global 2022 ដែលជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ខណៈលោក ចាន់ គឹមសិទ្ធ បេក្ខភាពបុរសរបស់កម្ពុជា ដណ្តើមបានជ័យលាភីរងទី១ 1st Runner up Mister Petite Global 2022។
ជោគជ័យរបស់ កញ្ញា សារី ស្រីពេជ្រ ត្រូវចាត់ទុកជាកំណត់ត្រាថ្មី និងជាគំរូសម្រាប់បេក្ខភាពផ្សេងៗទៀតរបស់កម្ពុជា ដែលត្រៀមទៅប្រកួតនៅលើឆាកអន្តរជាតិ ព្រោះនាងជាបេក្ខភាពនារីដំបូងគេបង្អស់របស់ដែលដណ្តើមបានមកុដនៅវេទិកាអន្តរជាតិបែបនេះ ។
ក្រៅពីជ័យលាភី Miss Petite Global 2022 និងជ័យលាភី 1st Runner up Mister Petite Global 2022 បេក្ខភាពតំណាងកម្ពុជាទាំង២រូបក៏ ឈ្នះបានពាន Best National Costume ផងដែរ ដោយឈុត “បុទុមម៉ា នាគគី” ច្នៃ ដោយលោក ស្ករគ្រាប់ (Skor Krob) គ្រងដោយ កញ្ញា សារី ស្រីពេជ្រឈ្នះពាន ឈុតតំណាងជាតិល្អជាងគេ ចំណែក ឈុត “ទន្សោងគោព្រៃ កណ្ដឹងត្រុឌ” ច្នៃដោយលោក លី ភក្ត្រារដ្ឋហ្វុង គ្រងដោយ លោក ចាន់ គឹមសិទ្ធ បានឈ្នះពាន 1st Runner up in Best National Costume។
សូមរងចាំតាមដានបន្តទៀតថា ម្ចាស់មកុដ Miss Petite Global 2022 និង 1st Runner up Mister Petite Global 2022 នឹងមានសកម្មភាពអ្វីបន្តទៀតក្នុងវិស័យសិល្បៈមួយនេះ ព្រោះថាថ្មីៗនេះអ្នកទាំងពីរ មានកាលវិភាពជាប់ជាមួយបទសម្ភាសន៍ជាច្រើនជាមួយទូរទស្សន៍ និងសារព័ត៌មាន៕