អភិជនញាក់! ឆន សុវណ្ណារាជ ពាក់គ្រឿងអលង្ការជ្រែកខ្លួនធ្វើគណៈកម្មការថ្ងៃមុន សរុបរាប់ម៉ឺនដុល្លារ
ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទស្សនិកជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ក្រៅពីទន្ទឹងរង់ចាំទស្សនាការបង្ហាញសមត្ថភាពរបស់បេក្ខជនទាំងអស់យ៉ាងអន្ទះសានោះទេ ប៉ុន្ដែក្នុងនោះអ្នកគាំទ្រជាច្រើនក៏រង់ចាំមើលការរំលេចខ្លួនរបស់គណៈកម្មការផងដែរ។
ក្នុងចំណោមគណៈកម្មការទាំង ៤ ទស្សនិកជនហាក់ចាប់អារម្មណ៍ខ្លាំងទៅលើការតុបតែងខ្លួនរបស់គណៈកម្មការ ឆន សុវណ្ណារាជ ជាពិសេសការរំលេចខ្លួនជាមួយគ្រឿងអលង្ការជ្រែកខ្លួនរបស់លោក ដែលធ្វើឱ្យមានភាគលេចធ្លោខ្លាំងមិនធម្មតាឡើយ។
ពិតណាស់គ្រឿងអលង្ការដែលគណៈកម្មការពាក់ចូលរួមក្នុងកម្មវិធី Cambodian Idol កាលពីរាត្រីថ្ងៃ អាទិត្យ ៧ សីហា កន្លងទៅ មានដូចជាខ្សែក ខ្សែដៃ ចិញ្ចៀន ហើយបើសរុបជាទឹកប្រាក់វិញ គឺខ្ទង់ជិត ៣ ម៉ឺនដុល្លារឯណោះ ពោលគឺជាង ២ ម៉ឺន ៨ ពាន់ដុល្លារសហរដ្ឋអាមេរិក៕