សុខ សីឡាលីន សប្ដាហ៍នេះតែងខ្លួនឡើងញាក់ អ្នកគាំទ្រលាន់មាត់ថាប្លែកខ្លាំង

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទស្សនិកជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ក្រៅពីទន្ទឹងរង់ចាំទស្សនាការបង្ហាញសមត្ថភាពរបស់បេក្ខជនទាំងអស់យ៉ាងអន្ទះសានោះទេ ប៉ុន្ដែក្នុងនោះអ្នកគាំទ្រជាច្រើនក៏រង់ចាំមើលការរំលេចខ្លួនរបស់គណៈកម្មការផងដែរ។

នៅក្នុងវគ្គ Live Show សប្ដាហ៍ទី ៤ កាលពីរាត្រីថ្ងៃអាទិត្យ ខែសីហា កន្លងទៅនេះ គណៈកម្មការ សុខ សីឡាលីន បានតុបតែងខ្លួនបែបរ៉ុកប្លែកខ្លាំងសមស្របនឹងកម្មវិធីតម្រូវ រហូតធ្វើឱ្យអ្នកគាំទ្រ មិត្តភក្ដិក្នុងចង្កោមសិល្បៈលាន់មាត់សរសើរថា សប្ដាហ៍នេះ Coach សុខ សីឡាលីន ទាក់ទាញប្លែកខុសពីសប្ដាហ៍មុនៗ។

ក្រោយបង្ហាញខ្លួនយ៉ាងលេចធ្លោទាក់ភ្នែកមហាជនហើយនោះ សុខ សីឡាលីន បានបង្ហោះរូបថតស្លៀកពាក់បែបរ៉ុកនោះជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ហើយឆ្លៀតបង្ហើបថា ៖ «សុំដាក់ម៉ាអស់ដៃហើយណា ចំ Concept ដែលស្រឡាញ់ និង ចូលចិត្តបំផុត»

 

អត្ថបទដែលជាប់ទាក់ទង