នៅទីបំផុត កញ្ញា ប៊ី សុធារី បានក្លាយជាម្ចាស់មកុដតំណាងឱ្យខេត្ត កំពង់ឆ្នាំ ក្នុងការចូលរួមប្រកួត Miss Grand Cambodia 2024

ប៊ី សុធារី – Sotheary Bee បានក្លាយជាម្ចាស់មកុដបវកញ្ញាឯកដ៏អស្ចារ្យនៃខេត្ដ កំពង់ឆ្នាំង ២០២៤ (Miss Grand Kampong Chhnang 2024) ដើម្បីត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024

𝟭𝘀𝘁 Phattiya និង𝟮𝗻𝗱 Pichnie pich ។

នៅទីបំផុត កញ្ញា ប៊ី សុធារី បានក្លាយជាម្ចាស់មកុដតំណាងឱ្យខេត្ត កំពង់ឆ្នាំ ក្នុងការចូលរួមប្រកួត Miss Grand Cambodia 2024បន្ទាប់ពីឆ្លងកាត់វគ្គប្រកួតរយៈពេល ១៧ ថ្ងៃមកនេះ។

ការប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យនៃខេត្ត កំពង់ឆ្នាំង ២០២៤ បានបញ្ចប់ទៅយ៉ាងរលូនកាលពីថ្ងៃទី ១០ ខែ កុម្ភះ កន្លងមកនេះ ដោយមានវត្តមាន បវរកញ្ញា , សិល្បករ និងស្ថាប័នធំៗជាច្រើនចូលរួមអបអរសាទរ ។ កញ្ញា ប៊ី សុធារី គឺជាម្ចាស់មកុដ Miss Grand Kampong Chhnang ដែលទទួលបានពិន្ទុល្អជាងគេពីគណកម្មការធំៗជាច្រើន ។

គួរបញ្ជាក់ផងដែរថាកញ្ញា ប៊ី សុធារី Bee Sotheary ទទួលបានពានរង្វាន់ និងជោគជ័យជាច្រើនលើឆាកជាតិ និងអន្តរជាតិ ក្នុងការចូលរួមការប្រកួត ដែលមានដូចជា

  • 2nd runner up Cambodia New Star Model 2013
  • 1st runner up Miss Tourism Queen Cambodia 2013
  • Miss Tourism Cambodia 2013
  • Asian Model Festival Cambodia 2013
  • Miss Southeast Asian Cambodia 2014
  • Super Model Cambodia 2015
  • 2nd runner up Super Model International 2015
  • Miss Cambodia 2016
  • Miss Universe Cambodia 2017
  • Miss Charm Cambodia 2021/2022/2023
  • Miss Grand Kampong Chhnang 2024

កញ្ញា ខាត់ ស្រីច័ន្ទ ដែលជា PD ផ្តាច់មុខនៃការរៀបចំការប្រកួតដើម្បីជ្រើសរើសបេក្ខភាពតំណាង ខេត្ត កំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា បេក្ខភាពដែលជាម្ចាស់មកុដ Miss Grand Kampong Chhnang គឺមានចំណុចពិសេសជាច្រើនដែលទាក់ចិត្តគណកម្មការ ហើយកញ្ញាមានចរិតស្រដៀងទៅនិងរូបនាងផងដែរ ។ ឆ្លងកាត់នៃការរៀបចំការប្រកួតនេះអស់ពេលជាច្រើនថ្ងៃ កញ្ញា ខាត់ ស្រីច័ន្ទ ដែលជា PD តំណាងខេត្ត កំពង់ឆ្នាំង បានរៀបរាប់ពីផលលំបាកជាច្រើននៅក្នុងការរៀបចំការប្រកួតនេះទំរាំតែជ្រើសរើសបានបេក្ខភាពដ៏ល្អម្នាក់ចូលរួមប្រកួត Miss Grand Cambodia 2024  ។

កញ្ញា ប៊ី សុធារី បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតថ្នាក់ជាតិក្នុងការប្រកួត Miss Grand Cambodia 2024 ដែលនឹងរៀបចំឡើងជាផ្លូវការក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៤ នេះ ។

កញ្ញា ខាត់ ស្រីច័ន្ទ នៅតែអះអាងថា នាងនឹងជួយជំរុញ កញ្ញា ប៊ី សុធារី ដែលជាម្ចាស់មកុដ Miss Grand Kampong Chhnang ឱ្យកាន់តែល្បីល្បាញ និងលេចធ្លោក្នុងការប្រកួត Miss Grand Cambodia 2024 ៕

អត្ថបទដែលជាប់ទាក់ទង