កម្មវិធីដើរបង្ហាញម៉ូតដែលប្លែកបំផុតប្រចាំឆ្នាំ២០២៣នៅកម្ពុជាដែលមានព្រិលធ្លាក់ នៅបឹងកេងកង១ ដែលរៀបចំដោយគម្រោង Le Condé BKK1 និងCambodia International Model
គម្រោង Le Condé BKK1 បានចាប់ដៃគូជាមួយCambodia International Model ប្រារព្ធកម្មវិធីដើរបង្ហាញម៉ូតមួយដែលប្លែកក្រោមព្រិលធ្លាក់ នៅបឹងកេងកង១
នេះមិនមែនជាលើកទី១ទេដែល Cambodia International Model (CIM) បានរៀបចំកម្មវិធីប្លែកៗដែលទាក់ទងនឹងវិស័យបង្ហាញម៉ូត។ ហើយនៅថ្ងៃទី២៥ ធ្នូ ចំថ្ងៃបុណ្យ Christmas នេះផងដែល Le Condé BKK1 បានជ្រើសរើសយកការដើរបង្ហាញម៉ូតក្មេងៗ ដែលជាម៉ូដែលរបស់ CIM ដើម្បីអបអរសាទរបុណ្យ Christmas និងកម្មវិធីផ្តល់រង្វាន់៤ដងផ្ទួនៗសម្រាប់អតិថិជនរបស់ Le Condé BKK1 ។
គួរបញ្ជាក់ផងដែរថា កម្មវិធីបង្ហាញម៉ូតដ៏ប្លែក និងអស្ចារ្យនេះនឹងធ្វើឡើងនៅថ្ងៃទី ២៥ ធ្នូ ២០២៣ ចាប់ពីម៉ោង ២ល្ងាច ដល់ម៉ោង៨យប់ ដែលមានពិសារអាហារសម្រន់ ភេសជ្ជៈ ស្រាក្រហម បៀ និងផ្លែឈើ ជាច្រើនមុខ។ ចំណែកការដើរបង្ហាញម៉ូតនឹងចាប់ផ្តើមនៅម៉ោង ៥:០០ ល្ងាច។
សូមទំនាក់ទំនងមកLe Condé BKK1 ដើម្បីចូលរួមកម្មវិធីនេះ តាមរយៈទំនាក់ទំនងលេខ 096 229 9999។