Indo-Trans Logistics Cambodia Co., Ltd ( ITL Logistics) និងViet Trans Link Forwarding Cambodia Co.,Ltdបានបង្កើតកម្មវិធីសប្បុរសធម៌ កុមារ និងក្តីសង្ឃឹម ដោយចែករំឡែកក្តីស្រលាញ់នៅមជ្ឈមណ្ឌលមែកឈើ (Branch Center)
ក្រុមហ៊ុន Indo Trans Logistics Cambodia(ITL) ជាក្រុមហ៊ុនផ្តល់សេវាកម្ម លើការដឹកជញ្ជូន និង Viet Trans Link forwarding (VTL, Authorized Service Contract or for UPS Express ជាក្រុមហ៊ុនផ្តល់សេវាកម្ម បញ្ញើរហ័ស បានរៀបចំកម្មវិធីសប្បុរសធម៌មួយដែលមានចំណងជើងថា “កុមារ និងក្តីសង្ឃឹម” នៅមជ្ឈមណ្ឌលមែកឈើនៅថ្ងៃទី 5ខែវិច្ឆិកា ឆ្នាំ 2023 ។ ព្រឹត្តិការណ៍នេះមានគោលបំណងចូលរួមជួយការងារសង្គមគាមរយៈការចែករ៉លែកសំភារៈនិងលើកទឺកចត្តិដល់គណៈគ្រប់គ្រងមណ្ឌលក៌ដូចជាចូលរួមលើកទឺកចិគ្តកុមារអោយខិតខំប្រឹងប្រែងរៀនសួត្រ ហ្មត់ចត់ មានក្តីសង្ឃឺមដើម្បីសំរេចបំណងប្រាថ្នានាពេលអនាគត និងចូលរួមជួយកសាងប្រទេសជាតិយើងអោយរីកចំរើនរុងរឿង៕
មជ្ឈមណ្ឌលមែកឈើ បានផ្តល់ជាជម្រកសុវត្ថិភាពយ៉ាងកក់ក្តៅ ដល់កុមារជាង ១០០នាក់ ថែមទាំងមានការថែរទាំយាងយកចិត្តទុកដាក់ ផ្តល់អាហារនិងផ្តល់លទ្ធិភាពអោយកុមារចូលរសិក្សាពីបថមសិក្សាររហូតដល់មហាវិទ្យាល័យ ៕ក្នុងឱកាសនេះក្រុមហ៊ុនIndo Trans Logistics Cambodia(ITL) និង Viet Trans Link forwarding (VTL, Authorized Service Contract or for UPS Express) បានផ្តល់អំណោយដូចជាអង្ករ គ្រឿងទេស សៀវភៅ និងសម្ភារៈផ្សេងៗ ដើម្បីជួយបំពេញតម្រូវការចាំបាច់របស់កុមារ និងមណ្ឌល បុគ្គលិករបស់ ITL និងVTL បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ ដោយបង្កើតនូវបទពិសោធន៍ចែករំលែកក្តីស្រលាញ់ដែលមិនអាចបំភ្លេចបានសម្រាប់ក្មេងៗ។ ជាមួយគ្នា ពួកគេបានទទួលទានអាហារថ្ងៃត្រង់ដ៏កក់ក្តៅ និង ស្និទស្នាល ទំនាក់ទំនងរវាងបុគ្គលិក និងកុមារបានបង្ហាញពីខ្លឹមសារពិតនៃភាពកក់ក្តៅ ស្នាមញញឹម និងសេចក្តីស្រឡាញ់។
តាមរយៈកម្មវិធី សប្បុរសធម៌របស់ក្រុមហ៊ុនITL និង VTL ក៏ជាការបង្ហាញសហគមន៍ដ៌ទៃឱ្យស្គាល់មណ្ឌលមែកឈើនិងអាចចូលរួមផ្តល់ជំនួយ ដល់មណ្ឌលនិងកុមារទាំងនេះដើម្បីជាផ្នែកមួយ ជួយដល់កុមារទាំងអស់ទទួលបាននូវការរស់នៅ ធំធាត់ និងបន្តការសិក្សារទៅមុខ ឱ្យមានសុបិន្តធំ និងសម្រេចបាននូវគោលបំណងប្រាថ្នា ដោយមានសក្តានុពលរបស់ពួកគេ។
គណៈគ្រប់គ្រងនិងក្រុមការងារក្រុមហ៊ុន ITL និងVTL បានសម្តែងការកោតសរសើរនិងអរគុណចំពោះ គណៈគ្រប់គ្រង លោកប៉ាអ្នកម៉ាក់មើលថែរកុមារទាំងអស់ដែលបាន ចូលរួម និងជាចំណែកនៃការផ្តល់ឱកាសក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់កុមារទាំងអស់នេះ និងមានភាពជឿជាក់ថាការផ្តល់ឲ្យគ្នាទៅវិញទៅមក ជួយកុមារអោយមានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត រៀនសូត្រល្អពិតជាកត្តាមួយដ៏សំខាន់ដែលជួយ ប្រទេសយើងរីកចម្រើន៕ MC Vannak (Mr. RY Sovannak) ដែលជាពិធីករ និងCEO Dchannel និងក្រុមគ្រួសាររបស់លោក ក៏បានចូលរួមជាមួយគ្រួសារក្នុងការផ្តល់ជាថវិការមួយចំនួនជួយដល់មជ្ឈមណ្ឌលមែកឈើ (Branch Center) ស្របពេលថ្ងៃនេះក៏មានសប្បុរសជនផ្សេងៗទៀតផងដែរ ដែលបានចែកនូវចំនីអាហារ បង្អែម ដល់កុមារទាំងអស់ ដែលធ្វើកុមារទាំងអស់ និងអ្នកគ្រប់គ្រងមានសេចក្តីរីករាយ យ៉ាងខ្លាំង។
អ្នកគ្រប់គ្រង មជ្ឈមណ្ឌលមែកឈើ (Branch Center) បានសំនូមពរអោយ សប្បុរសជនទាំងអស់បន្តជួយដល់ កុមារ និងមជ្ឈមណ្ឌលមែកឈើ (Branch Center)បន្តទៀតដូចជា អង្ករ សំភារៈប្រើប្រាស់ប្រចាំថ្ងៃ និងផ្សេងៗទៀត តាមសធារបស់សប្បុរសជនទាំងអស់។