KIESLECT Kr2 នាទ្បិកាឆ្លាតវៃបែបហ្វេស្សិនតម្លៃ 95$ ជាមួយធានារយៈពេល 2 ឆ្នាំ មកដល់ប្រទេសកម្ពុជាហើយ!

ភ្នំពេញ៖ ពិតជាអស្ចារ្យមែនទែន កាលពីថ្ងៃទី28 ខែតុលា​ ឆ្នាំ2023កន្លងទៅថ្មីៗនេះ នាឡិកាដ៏សែនឆ្លាតវៃ និងស្រស់ស្អាតឥតទាស់ម៉ូដែល Kieslect Kr2 បានបើកសម្ពោធ និងដាក់លក់ជាផ្លូវការហើយ ដោយពិធីសម្ពោធបានប្រព្រឹត្តទៅនៅផ្សារទំនើប K Mall។ នាថ្ងៃសម្ពោធជាផ្លូវការនោះដែរ ក៏មានអតិថិជន និង Fans ៗ នាឡិកាម៉ាក Kieslect ទៅចូលរួម និងបានទៅតេស្តនាឡិកាសំណព្វចិត្តរបស់ពួកគេជាច្រើនរាប់ពាន់នាក់ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ នៅថ្ងៃដាក់តាំងបង្ហាញ និងសម្ពោធដាក់លក់ជាផ្លូវការនាឡិកា Kieslect Kr2 នេះផងដែរ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់តារាល្បីៗ​ជាច្រើន ដែលសុទ្ធសឹងជា Idol របស់អ្នកទាំងអស់គ្នា មានដូចជា លោក ថុល សុភិទិ, កញ្ញា លឹម សេរីហាន់នីកា ដែលជាម្ចាស់ពាន The Voice Cambodia 2023,​ DJ Vocka​​ ព្រមទាំងតារា TikTok រហូតដល់ទៅ10រូបឯណោះ ហើយនៅក្នុងកម្មវិធីក៏មានតារាបង្ហាញម៉ូតជាច្រើនចូលរួម ហើយកាន់តែពិសេសទៅទៀតនោះក៏មានវត្តមាន​ដៃគូ​សហការផ្លូវការរបស់នាឡិកា Kieslect ចូលរួមផងដែរ ដែលញ៉ាំងឱ្យកម្មវិធីបើកសម្ពោធ និងដាក់លក់នាឡិកា Kieslect Kr2 ដែលជានាឡិកាដ៏ឆ្លាតវៃ និងទាន់សម័យបំផុត ជាម៉ូដែលចុងក្រោយគេនេះកាន់តែអ៊ូអរ និង អធិក​អធមឡើងគួរឱ្យមោទនភាព។

អ្នកណាខ្លះចូលចិត្តផ្លាស់ប្តូរម៉ូដនាឡិកា និងចូលចិត្តពាក់នាឡិកាបែបទាន់សម័យ ទាំងស្អាត ទាំងឆ្លាតវៃ ទាំងហ្វេស្សិន ត្រូវជាមួយគ្រប់កាលៈទេសៈ ស៊ីជាមួយម៉ូដសម្លៀកបំពាក់គ្រប់ស្តាយល៍នោះ នាឡិកា Kieslect Kr2 គឺពិតជាត្រូវចិត្តរបស់អ្នកជាមិនខាន ព្រោះថានាទ្បិកាឆ្លាតវៃ និងហ្វេស្សិននាំមុខគេ Kieslect Kr2 នេះ ទាំងមានរូបរាងស្រស់ស្អាត រឹងមាំ បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយមកជាមួយតម្លៃដ៏ល្អបំផុត គឺត្រឹមតែ​ 95$ តែប៉ុណ្ណោះ ពិតជាពិសេសមែនទែន រូបរាងក៏ស្រស់សង្ហា កាលីបទាន់សម័យបែបព្រីមៀម ហើយតម្លៃល្អថែមទៀត។ ដោយសារតែភាពល្អឯកនៃនាឡិកា Kieslect Kr2 បានធ្វើឱ្យអ្នកដែលបានពាក់នាទ្បិកាម៉ូដែលថ្មីនេះហើយ នឹងក្លាយជាប្រុសស្អាត កម្លោះសង្ហាភ្លាមៗតែម្តង​​ ចំណែកឯមុខងាររបស់នាឡិកា Kieslect Kr2 វិញកាន់តែទាក់ទាញ គឺអាចភ្ជាប់ជាមួយទូរស័ព្ទដៃដើម្បីតេចេញចូលបាន ជាមួយនិងសំឡេងឮច្បាស់ ងាយស្រួលក្នុងការលើកនិយាយ និងជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អ្នកច្រើនមែនទែន។ រីឯអេក្រង់នាឡិកាវិញឡើងភ្លឺច្បាស់ បំពាក់ដោយ​បច្ចេកវិទ្យាទាន់សម័យ ធ្វើឱ្យនាឡិកាមួយនេះដំណើរការទៅយ៉ាងរលូន មានល្បឿនលឿនទាន់ចិត្ត ព្រមទាំងអាចតាំងរូបនៅលើអេក្រង់នាឡិកាបានថែមទៀតផង។​ នាឡិកា Kieslect Kr2 ពិតជានាឡិកាហ្វេស្សិនពិតៗ អ្នកអាចពាក់ដើរលេងក៏បាន ពាក់ទៅធ្វើការក៏បាន ពាក់ចូលរួមកម្មវិធីក៏បាន ពាក់ប្រចាំថ្ងៃក៏ស្រស់ស្អាត ជាពិសេសតម្លៃពិតជាល្អមែនទែន ហើយថែមទាំងមានការធានាជូនរយៈពេល2ឆ្នាំថែមទៀតផង។ ដូច្នេះដល់វេនអ្នកគាំទ្រម្តងហើយណា៎ បន្ទាប់ពីថ្ងៃបើកសម្ពោធ និងដាក់លក់ជាផ្លូវការនាឡិកា Kieslect Kr2នេះហើយ អ្នកអាចរកទិញនាឡិកា Kieslect Kr2 នេះបាននៅតាមបណ្ដាហាងជាដៃគូលក់រាយផ្លូវការរបស់នាឡិកាម៉ាក Kieslect នៅទូទាំងប្រទេសកម្ពុជាយ៉ាងងាយស្រួល។ កុំភ្លេចទៅសាកផ្ទាល់ និងទិញនាឡិកា Kieslect Kr2 ស៊េរីចុងក្រោយ​គេនៅបណ្តាដៃគូរចែកចាយ​ រឺ​ ហាងធិចហ្សូន (Tech-Zone)​ ដែលនៅជិតអ្នកបំផុត។

លក្ខណៈពិសេសរបស់នាឡិកា Flagship Kieslect Smartwatch Kr2

* អេក្រង់នាឡិកាទំហំ 1.43” FHD AMOLED កម្រិតពន្លឺ 1000 nit មកជាមួយមុខងារ AOD

* បំពាក់ដោយបច្ចេកវិទ្យា 2.5D GPU ជួយឱ្យពណ៌នៅលើអេក្រង់នាឡិកាបង្ហាញចេញមកកាន់តែម៉ត់ ភ្លឺច្បាស់ ត្រជាក់ភ្នែក ជាមួយនិងល្បឿន Refresh Rate 60FPS

* បំពាក់ដោយបច្ចេកវិទ្យា Dual Core ជួយឱ្យនាឡិកាដំណើរការលឿនជាងមុនរហូតដល់3 ដង

* តួនាឡិកាផលិតពី Metal មានប៊ូតុងចំនួន3 ស្អាតកាលីបទាន់សម័យ

* មុខងារតេចេញចូល និងរក្សាទុកលេខទូរស័ព្ទនៅលើនាឡិកា

* មុខងារផ្ដល់សារដំណឹងពី FACEBOOK, TELEGRAM, INSTAGRAM…

* មានមុខងារកីឡាជាង 100+ ប្រភេទ

* អាចផ្លាស់ប្ដូរមុខនាឡិកា និងតាំងរូបថតនៅលើអេក្រង់នាឡិកាបាន

* មានមុខងារវាស់ចង្វាក់បេះដូង កម្រិតអ៊ុកស៊ីសែននៅក្នុងឈាម កម្រិតស្ត្រេស និងកត់ត្រាពីដំណេករបស់អ្នក 24H

* មានមុខងារបង្ហាញពីអាកាសធាតុ និងកំណត់ម៉ោងរោទ៍

* មានមុខងារសម្រាប់ស្វែងរកទូរស័ព្ទ និងគ្រប់គ្រងបទចម្រៀងនៅក្នុងនាឡិកា

* មានប្រព័ន្ធការពារជម្រាបទឹក IP68

* ថ្ម 360mAh ប្រើបានពី3ថ្ងៃទៅ5ថ្ងៃ

* BLUETOOTH 5.3 អាចភ្ជាប់ជាមួយ Android / iOS តាមរយៈ Kieslect OS App៕

អត្ថបទដែលជាប់ទាក់ទង