កញ្ញា Shin Yubin ស៊ីន យូប៊ីន បានចូលរួមកម្មវិធីលំដាប់ពិភពលោក ក្នុងការដើរលើព្រំរបស់ 76th Cannes Film Festival
ថ្មីៗនេះកញ្ញា Shin Yubin ស៊ីន យូប៊ីន បានចូលរួមកម្មវិធីលំដាប់ពិភពលោក ក្នុងការដើរលើព្រំរបស់ cannes film festival
លើកទី៧៦ ដែលត្រូវដើរបង្ហាញជាមួយឈុតខុសៗប្លែកៗពីគ្នាចំនួន៤ថ្ងៃ។
ទទឹមនឹងនេះកញ្ញាបានរងនៅផលលំបាកបញ្ហាជាច្រើនក្នុងការលះបង់ និងបង្ហាញទង់ជាតិកម្ពុជាលើកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ ដោយកញ្ញាបានសរសេររៀបរាប់លើបណ្តាញសង្គមថា “ កំឡុងពេលដើរលើred carpet នាងខ្ញុំខំញញឹមបង្ហាញទង់ជាតិកម្ពុជាទាំងភ័យព្រោះនាងខ្ញុំអាចប្រឈមមុខនិងការត្រូវគេដេញចេញពី carpet ដោយហេតុកម្មវិធីគេមិនអនុញ្ញាតិ្តអោយយើងធ្វើការបង្ហាញអ្វីបែបនេះទេ …នៅលើcarpet cannes film festival ជាកន្លែងបង្ហាញតែ brand ធំៗតែប៉ុណ្នោះ កម្មវិធីinternational មិនមែនវេទិការប្រកួតឈុតតំណាងជាតិ “
លើសពីនេះទៀតយើងសង្កេតឃើញថាកញ្ញាបានព្យាយាមយ៉ាងល្អបំផុតទោះបីជាមានបញ្ហាជើងក៏ដោយ ព្រោះតែដើម្បីជាតិ និងក្នុងឱកាសល្អដ៏កម្រមួយនេះ។
ក្នុងនាមជាប្រជាជនខ្មែរពិតជាមានមោទនភាពចំពោះកញ្ញា Shin Yubin ស៊ីន យូប៊ីន ខ្លាំងណាស់។ មិនត្រឹមតែលោកខាងលិចនោះទេ សូម្បីតែប្រទេសចិន និងប្រជាជនចិនក៏បានកោតសរសេីរចំពោះតារាសម្ដែងកម្ពុជាផងដែរ។
ពេលនេះប្រធានបទ #柬埔寨女演员拄拐走戛纳红毯 តារាសម្តែងកម្ពុជាដេីរលេីកម្រាលព្រំនៅ Cannes ជាមួយនឹងឈេីច្រត់ កំពុងតែជាប្រធានបទក្ដៅគគុកនៅលេី Weibo
កញ្ញាយូប៊ីនបានធ្វើឲ្យពិភពលោកងាកមកចាប់អារម្មណ៍វិស័យសិល្បៈរបស់កម្ពុជាកាន់តែច្រើនឡេីងៗ។
តារាសម្តែងដ៏ល្បី Shin Yubin បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes នៅប្រទេសបារាំង ហើយនាងក៏បានក្លាយជាសិល្បករខ្មែរដំបូងគេដែលបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃទីក្រុង Cannes ក្នុងឆ្នាំ 2023 ។
ក្រៅពីនេះនៅខែមីនាឆ្នាំនេះ កញ្ញាក៏បានបានបង្ហាញខ្លួននៅលើព Harper’s Bazaar ក្នុងរូបភាពជាមួយនឹងម្កុដអប្សរាប្រពៃណីខ្មែរ។”