ជាប្រវត្តិសាស្រ្តទីពីរហើយដែលលោកKelvan Foxបានក្លាយជាម្ចាស់ម្កុដMAN OF THE GLOBE 2022

កម្ពុជាពិតជាមានមោទនភាពណាស់ចំពោះលោក Kelvan Fox ដែរជាតារាម៉ូដែលដែលមានសមត្តភាព បានក្លាយជាម្ចាស់​ជ័យ​លាភី​MAN OF THE GLOBE INTERNATIONAL  2022 នៅប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញនេះ។

ក្រោយពីការប្រកាសលទ្ធិផលជ័យលាភីរួចមកឃើញថាលោកKelvan Fox ពិតជាមានភាពសប្បាយរីករាយនិងរំភើបជាខ្លាំង​បន្ទាប់ពីលោកក្លាយជាMAN OF THE GLOBE INTERNATIONAL  2022។សូម្បីតែលោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិ CIM Stars ជាអ្នកគ្រប់គ្រងនិងជាអ្នកបញ្ជូនតារាម៉ូដែលទៅប្រកួតខាងលើនេះ ក៏លោកបានសម្តែងនូវភាពសប្បាយរីករាយ​ និងត្រេកអរជាខ្លាំងរហូតស្រក់ទឹកភ្នែក ព្រោះថាវាជាភាពជោគជ័យមួយដែរមិនអាចកាត់ថ្លៃបាន។

មិនត្រឹមតែប៉ុណ្ណោះទេឃើញថាមានតារាម៉ូដែលល្បីៗនិងអ្នកគាំទ្រជាច្រើនបានLike ក៏ដូចជាComment នូវពាក្យជូនពរ និង​ចូលរួមត្រេកអរដល់លោកផងដែរ។

ដូចអ្វីដែលលោកបាននិយាយអីចឹងលោកបានត្រៀមខ្លួនរួចជាស្រេចព្រមមកជាមួយ ទាំងរូបសម្រស់ លក្ខណៈសម្បត្តិ បទពិសោធន៍ ភាពជឿជាក់ ជំនឿចិត្ត និងធនធាន សម្រាប់ការប្រកួតមួយនេះ ហើយលោកនឹងប្រឹងប្រែងធ្វើវាឲបានល្អនិងអស់ពីសមត្តភាព​ ថែមទាំងប្តាច់ជ្ញានឹងនាំមកឲប្រទេសកម្ពុជាវិញនូវម្កុដដែលដំណាងឲ MAN OF THE GLOBE INTERNATIONAL 2022 ទីបំផុតលោកក៏ធ្វើបានមែន។

 

 

ហើយវាក៏ជាជ័យ​លាភី​ទី​ពីរ​ហើយដែលកម្ពុជាយើងទទួលបានដោយម្កុដទីមួយជាម្កុដរបស់កញ្ញាសារី ស្រីពេជ្រ ​MISS PITITE GLOBAL 2022 និងជ័យលាភីទី​ពីរ​របស់​លោក​ Kelvan ​ Fox MAN OF THE GLOBE INTERNATIONAL  2022។

 

គួរបញ្ជាក់ថាមួយរយៈពេលចុងក្រោយនេះវិស័យបង្ហាញម៉ូដនៅក្នុងប្រទេសកម្ពុជាកាន់តែទទួលបានជោគជ័យជាលំដាប់និងទទួលបានការគាំទ្រច្រើនជាកត់សម្គាល់។

 

សូមបញ្ជាក់ថាលោកចេញដំណើទៅប្រកួតកាលពីថ្ងៃទី០៥ខែសីហាឆ្នាំ២០២២​ហើយលោកនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១២ខែសីហាឆ្នាំ២០២២នាវេលាម៉ោង១០នាទីព្រឹក។ដូច្នេះអ្នកគាំទ្រអាចទៅទទួលលោកនៅអាកាសយានដ្ផានអន្តរជានភ្នំពេញបាន។

អត្ថបទដែលជាប់ទាក់ទង