កញ្ញាហង្ស ម៉ានីតា Miss Universe Cambodia 2022 នឹងធ្វើដំណើរទៅប្រទេសហ្វីលីពីន

កញ្ញា ហង្ស ម៉ានីតា នឹងធ្វើដំណើចាកចេញពីប្រទេសកម្ពុជាឈ្ពោះទៅកាន់ប្រទេសហ្វីលីពីននៅម៉ោង១២នាទីយប់ថ្ងៃទី៦ឈានចូលថ្ងៃទី៧ព្រឹកខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ ដើម្បីធ្វើការរៀនហាត់សមបន្ថែមមុននឹងទៅឆាកអន្តរជាតិ ដោយមានការរៀបចំដោយ Cambodia International Model (CIM)។កញ្ញាបានបន្តថា​ កញ្ញានឹងទៅប្រទេសហ្វីលីពីនរយៈពេល២០ថ្ងៃ​ ដើម្បីសិក្សានិងរៀនបន្ថែមអំពីការហាត់សមនេះ។

កញ្ញាបានត្រៀមខ្លួនរួចជាស្រេចក្នុងការវឹកហាត់និងពង្រឹងសមត្តភាពខ្លួនឯងដូចជាហាត់សមការដើរ និង សំណួរចម្លើយ ការតុបតែងខ្លួន សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ ជាមួយនឹងសាលាបង្រៀនបវរកញ្ញាដ៏ល្បីមួយនៅក្នុងប្រទេសហ្វីលីពីន Philippines ដែលមានឈ្មោះថា KF Crown.Glory.Legacy ដែលតែងតែបង្រៀនបេក្ខភាពបវរកញ្ញាទាំងក្នុងស្រុកនិងក្រៅស្រុកហើយឈ្នះបានម្កុតអន្តរជាតិជាច្រើន។

កញ្ញាមានភាពមមាញឹកជាមួយការងារជាច្រើនរួមទាំងការថតស្ពតពាណិជ្ជកម្មផងដែរ មុននឹងទៅប្រទេសហ្វីលីពីនខាងមុខនេះ

ហេតុដូចនេះរបស់កញ្ញាហង្ស ម៉ានីតា Miss Universe Cambodia 2022 អាចទៅអាកាសយាន្តដ្ផានអន្តរជាតិភ្នំពេញនៅវេលាម៉ោង១០នាទីយប់ថ្ងៃទី៦ដើម្បីធ្វើការជូនដំណើរ ក៏ដូចជាផ្តល់ជាពាក្យជូនពរដល់កញ្ញាបានមុននឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។

អត្ថបទដែលជាប់ទាក់ទង