កញ្ញា ហួន ស្រីខួច (Erica Tan) កំពុងតែលេចធ្លោនៅលើ ឆាកអន្តរជាតិទៀតហើយ ក្នុងកម្មវិធី KBJ Ratu Kebaya International 2022
ប៉ុន្មានថ្ងៃកន្លងផុតទៅនេះ កញ្ញា ហួន ស្រីខួច Houn Sreykhouch ឬ កញ្ញា Erica បានហោះហើរទៅចូលរួមការប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិ ក្នុងកម្មវិធី KBJ Ratu Kebaya International 2022 ហើយរឿងដែលនឹងស្មានមិនដល់នោះកញ្ញា បានជួបបញ្ហាផ្ទួនៗគ្នា។
លើកទីមួយ វ៉ាលីរបស់កញ្ញាបានលើសគឺឡូរហូតដល់២០គឺឡូជាង ទោះបីជាខាងកម្មវិធីផ្តល់ រហូតដល់60គឺឡូជាងហើយក៏ដោយ ព្រោះថាឈុត Evening Gown ឈុតតំណាងជាតិ និងឈុតផ្សេងៗ រួមជាមួយគ្រឿងជាច្រើន ដែលតម្រូវអោយទិញថែមគឺឡូ ជិត ៥០០ ដុល្លារ។
ហើយ លើកទី២ ពេលទៅដល់តជើងយន្តហោះ ដោយសារបញ្ហា ឈុត និងសម្ភារៈមួយចំនួនពាក់ព័ន្ធនឹងឈុតតំណាងជាតិត្រូវបាន ហាមឃាត់ ហើយត្រួតពិនិត្យជាថ្មី ហើយបន្ទាប់មកទៀតក៏មានបញ្ហា ទាក់ទងនឹងលិខិតស្នាក់នៅ ឬ Booking hotel ដែលទោះបីជា អ្នករៀបចំកម្មវិធីបានរៀបចំឯកសារហើយក៏ដោយ ក៏ខាងAirport នៅកន្លែងដែលត្រូវចេញទៅ តំបន់មួយទៀតក៏ មិនអនុញ្ញាតិដោយសារ លិខិតស្នាក់នៅ ឬ Booking hotel មានត្រឹមតែជា Screenshoot នៅក្នុងទូរសព្ទ។ ហើយភា្លមនោះអ្នករៀបចំកម្មវិធី ទាំងខាងMalaysia និងកម្ពុជាបានដោះស្រាយអស់រយៈពេលយ៉ាងយូរ រហូតដល់ខកជើងយន្តហោះ ដែលត្រូវចាំទិញសំបុត្រហោះហើរថ្មីទៀត
ក្រោយមកពេលទៅដល់ត្រូវជិះរថភ្លើងទៅទៀត ក៏រៀបនឹងមិនទាន់ទៀតដោយ នៅសល់តែ៥ នាទីទៀតតែប៉ុណ្ណោះ។
តែបញ្ហាទាំងនេះបានធ្វើអោយកញ្ញា ហួន ស្រីខួច (Erica Tan) កាន់តែរឹងមាំ និងតស៊ូបន្ថែមទៀត។ ទៅដល់មិនទាន់បានប៉ុន្មានថ្ងៃ កញ្ញា ហួន ស្រីខួច បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាត ទាក់ទាញ ភាពជឿជាក់ ជាមួយឈុតបែប Malaysia ថែមទៀតផង។
អ្វីដែលពិសេស កញ្ញាទទួលាបាន ការគាំទ្រកាន់តែខ្លាំង ជាពិសេសអ្នករៀបចំកម្មវិធី ហ្វេនភេចជាតិ និងអន្តរជាតិ បាននិយាយអំពីកម្ពុជា ដោយមិនលាក់មាត់ថា មកុដសម្រាប់កម្ពុជា តែលទ្ធផលយ៉ាងណាយើងមិនអាចទាយទុកមុនបានឡើង ដោយរំពឹងលើការបញ្ចេញសមត្ថភាពលើឆាកផ្ទាល់ និងជាពិសេសការ បោះឆ្នោតគាំទ្រកម្ពុជាពីប្រជាជនកម្ពុជាផ្ទាល់ហើយ។