ឈុតតំណាងជាតិខ្មែរ មហាវីរៈក្សត្រសឹកសង្គ្រាម អាចជាប់ជាឈុតតំណាងជាតិដែលល្អដាច់គេ…

បីថ្ងៃកន្លងផុតទៅ ក្នុងកម្មវិធី MAN OF THE YEAR 2022 ជាមួយនឹងសកម្មភាពទស្សនៈកិច្ចតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅ Bali ជាមួយការថតរូបផ្លូវការណ៍ឈុតតំណាងជាតិ របស់បេក្ខភាពចូលរួមប្រកួត ហើយអ្វីដែលកាន់តែពិសេសទៀតហើយជាមួយឈុតតំណាងជាតិរបស់ប្រទេសកម្ពុជាដែលមាន ឈ្មោះថា មហាវីរៈក្សត្រសឹកសង្គ្រាម ដែលគ្រងដោយលោក Tharida UN (Jing Alex), MAN OF THE YEAR 2022 CAMBODIA។ 

ក្នុងការបង្ហាញ និងការផ្សាយផ្ទាល់ឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីអ្នកដឹកនាំកម្មវិធី និងអ្នកកំពុងផ្សាយផ្ទាល់ ដែលជាមោទនៈភាពមួយទៀតហើយដែល ឈុតរបស់កម្ពុជាហាក់មានភាពលេចធ្លោ ដែលនេះបូករួមមកពីឈុតដ៏មានតម្លៃដែលឆ្នៃឡើងមក និងការបង្ហាញនូវភាពអង់អាចក្លាហ៊ាន ភាពជឿជាក់របស់លោក Tharida UN ។

គួរបញ្ជាក់ផងដែរថា ឈុតមួយនេះ​ គឺជាឈុតតំឡេីងថ្មី​ ដែលបានដកស្រង់ចេញមកពីចំលាក់នៃជញ្ជាំងប្រាសាទនៅក្នុងរចនាបថបាយ័ន​ នាសម័យមហាអាណាចក្រអង្គរ​ ។ ព្រះមហាក្សត្រគ្រប់អង្គនាសម័យមហាអំណាច​គឺសុទ្ធសឹងតែជាស្តេចពូកែខាងសឹកសង្គ្រាម​ នឹងបានដឹកនាំទ័ពចេញធ្វេីសឹកដោយផ្ទាល់​ ប្រឆាំងនឹងឃ្មាំងឈ្លានពានទឹកដី​ ។ 

ចំលាក់លៀន លឹប​ នឹងលប​ នៃប្រាង្គប្រាសាទបាយ័នសុទ្ធសឹងតែបានដាប់បង្ហាញនូវគ្រឿងភស្តា​នៃព្រះមហាក្សត្រនាម័យកាលនោះ​  នឹងបង្ហាញពីស្នាព្រះហស្ថរបស់ព្រះរាជានានាផងដែរ​ ។ 

ឈុតនេះផងដែរត្រូវបានកែប្រែ​ នឹងឆ្នៃប្រឌិតឡេីងវិញ​ ដោយលាយបញ្ចូលគ្នាបែបសហសម័យ​ ដេីម្បីអោយមានភាពទាក់ទាញ​ផងដែរ​ ។ 

តំឡេីងដោយលោក​ ៖​ សួន​ តាមីង​ (របាំខ្មែរ)

មកុដតំឡេីងដោយ៖​ មាឃ​ គួន

អាវក្រោះតំឡេីងដោយ៖​ គង់​ រ័ត្ន

បន្ថែមពីនេះការបោះឆ្នោតនៅតែបន្តដោយលោកអ្នកគ្រាន់តែទៅ Follow Instagram របស់ MAN OF THE YEAR នោះបើចំនួនអ្នក Follower មកពីកម្ពុជាច្រើននោះយើងអាចមានឱកាស ក្នុងការចូលបេក្ខភាពចុងក្រោយ។ គាំទ្រដោយការបោះឆ្នោតដោយឥតគិតថ្លៃ។ ការចូលរួមអ្នកទាំងអស់គ្នាអាចធ្វើអោយកម្ពុជា យើងឈ្នះផងដែរ។ 

យើងជឿជាក់ថាកម្ពុជាធ្វើបាន!!!

អត្ថបទដែលជាប់ទាក់ទង