Check-In! [I LOVE PHNOM PENH] ភាពជោគជ័យនៃទីក្រុងភ្នំពេញ ជាមួយនឹងហ្គេមកម្សាន្តដើម្បីឈ្នះសម្ភារៈប្រើប្រាស់ Xiaomi, iPad ជាច្រើនរង្វាន់ចាប់ផ្តើមហើយ!
ក្នុងកំឡុងឆ្នាំ២០២១ ការប្រកួត check-in [ILOVEBKK1] ដ៏ពេញនិយម និងគួរជាទីចាប់អារម្មណ៍បានបង្កើតឡើងនៅក្នុងតំបន់បឹងកេងកង១ ក្នុងគោលបំណងស្តារសេដ្ឋកិច្ច និងបង្កើននូវកំណើនក្រុមមនុស្សនៅតំបន់បឹងកេងកង១នោះឡើងវិញ តាមរយៈការពញ្ញាក់ទីក្រុងដែលធ្លាប់តែស្ងប់ស្ងាត់ដោយសារជំងឺរាតត្បាតត្រូវបានធ្វើឡើងជាលើកដំបូងក្នុងពេលដ៏ឆាប់ ហើយក៏បានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនដែលនាំទៅដល់ការស្តារឡើងវិញនូវអាជីវកម្មសកម្មចំនួន ១៥ និងបង្កើនប្រាក់ចំណេញរបស់ពួកគេរហូតដល់ ៣០០% ពីការកើនឡើងនៃក្រុមមនុស្ស និង ១៧២% នៃប្រាក់ចំណេញអាជីវកម្មសរុប។
នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ Le Condé BKK1 ដែលជាខុនដូប្រណិតក្នុងទីក្រុងភ្នំពេញបានចាប់ដៃជាមួយអាជីវកម្មពិសេសចំនួន ៥១ នៅក្នុងទីក្រុង ដើម្បីបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀតជាមួយនឹងការប្រកួតប្រជែងថ្មីនៅក្នុងទីក្រុងភ្នំពេញ [I LOVE PHNOM PENH]!
ការប្រកួតប្រជែងដើម្បីទទួលបានត្រាជាមួយនឹងបវរកញ្ញាកម្ពុជាឆ្នាំ ២០២០
ថ្ងៃទី ២៩ ខែកក្កដា ពិធីសម្ពោធ ILOVEPhnomPenh នៅការិយាល័យលក់គម្រោង Le Condé BKK1។ អ្នករៀបចំព្រឹត្តិការណ៍របស់ Le Condé BKK1 បានប្រកាសជាផ្លូវការនូវរាជទូតសុឆន្ទៈរបស់យុទ្ធនាការ I LOVE PHNOM PENH ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ គឺកញ្ញា សារីតា រ៉េត (Miss Universe Cambodia 2022, Miss Sarita Reth)។
ភាគីមួយនៃព្រឹត្តិការណ៍នេះគឺជាអ្នកដឹកនាំទស្សនៈសំខាន់នៃក្រុមយុវជនកម្ពុជា រីឯភាគីម្ខាងទៀតគឺជាអ្នកដឹកនាំជីវិតទៅកាន់ភាពទាន់សម័យនៅទីក្រុងភ្នំពេញ។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានក្លាយជាកិច្ចពិភាក្សាដ៏ធំបំផុតរបស់ក្រុង។ ប្រធានគម្រោង Le Condé BKK1 រួមទាំងអ្នកតំណាងអង្គការមូលនិធិកុមារកម្ពុជាជាដើម បានចូលរួមជាភ្ញៀវកិត្តិយសដ៏សំខាន់ និងបានធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់នេះជាមួយគ្នាផងដែរ។
ក្នុងពិធីសម្ពោធនោះ អ្នករៀបចំព្រឹត្តិការណ៍ Le Condé BKK1 រួមទាំងអ្នកតំណាងដល់អង្គការមូលនិធិកុមារកម្ពុជាបានប្រកាសថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកាសប្បុរសធម៌ជាមួយនឹងអាជីវកម្មចំនួន ៥១ របស់សមាជិក ILOVEPHNOMPENH។ រង្វាន់សំណាងធំនោះនឹងត្រូវបរិច្ចាគសប្បុរសធម៌។
ការប្រកួតត្រាបែបថ្មីនៃយុទ្ធនាការ [I LOVE PHNOM PENH] នឹងនាំក្រុមមនុស្សមកទីក្រុងក្នុងរយៈពេល ២ ខែក្រោយពីបានបើកដំណើរការជាផ្លូវការ។ ជាមួយនឹងការបន្ថែមនូវអ្វីដែលថ្មីហើយប្លែកសំខាន់ៗចំនួនបីនៃយុទ្ធនាការនេះដែលនឹងនាំមកនូវបទពិសោធន៍ថ្មីដល់ទីក្រុងទាំងមូល៖
• កំណែទម្រង់ផ្លូវ ៖
+ ផែនទីរបស់យុទ្ធនាការ
កាលពីកម្មវិធី I LOVE BKK1, បឹងកេងកង១ គឺជាចំណុចចាប់ផ្តើម សម្រាប់ I LOVE PHNOM PENH ទម្រង់២.០នៃការប្រកួតត្រាបានពង្រីកផែនទីផ្លូវទៅកាន់ទីក្រុងទាំងមូលហើយអាចចាប់ផ្តើមទៅណាមុនក៏បាន ហើយងាយស្រួលទទួលភាពជោគជ័យ ឆាប់បានរង្វាន់។
កំឡុងពេលបើកផែនទីយុទ្ធនាការ I LOVE PHNOM PENH; កំណែទម្រង់ថ្មីរបស់ផែនទីកាន់តែស្អាតប្លែករបស់ទីក្រុងភ្នំពេញនឹងលេចឡើងមក។ ព្រះបរមរាជវាំង និងវិមានឯករាជ្យបានលេចចេញក្នុងលក្ខណៈដ៏ពិសេស។ កន្លែងcheck-inមានជាច្រើនហាងដែលនៅតាមដងវិថី និងផ្លូវនានានៃរាជធានីដែលតភ្ជាប់ទៅកាន់វិមានឯករាជ្យ ព្រះបរមរាជវាំង អង្គភាពពាណិជ្ជកម្មធំៗ សាលារៀន និងសហគមន៍លំនៅឋានជាច្រើន។
ទំព័រខាងក្រោយនៃផែនទី គឺជាអាជីវកម្មដែលបានចូលរួមក្នុងយុទ្ធនាការនេះ ជុំនេះគឺកាន់តែសម្បូរបែបទៅទៀតជាមួយនឹងសកម្មភាពគួរឱ្យចាប់អារម្មណ៍ និងកាន់តែរំភើបជាមួយហាងជាច្រើនដែលនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការទទួលបានត្រា។ ពីបឹងកេងកង១ដែលជាបេះដូងនៃទីក្រុង នឹងបង្កើនកំណើនអាជីវកម្មរបស់ទីក្រុងទាំងមូល ក៏ដូចជាជួយឲ្យមានភាពរីកចម្រើនឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងទីក្រុងភ្នំពេញទាំងមូលផងដែរ។
• កំណែទម្រង់ថ្មីរបស់ទីតាំង check-in៖
ពី ១៥ ស្ថានីយ៍ទៅកាន់ស្ថានីយថ្មីដល់ទៅ ៥១!
+ និមិត្តសញ្ញាអាជីវកម្ម
ការថតរូប ក្បាច់រាំតូរ្យតន្ត្រី “អាហារប្រពៃណី”ដែលជាសំណព្វចិត្តរបស់អ្នករស់នៅក្នុងទីក្រុង, គ្រឿងសម្អាងម៉ាកល្បី, ការថែរក្សាសម្ផស្ស និងព្យាបាលស្បែកតាមបែបវេជ្ជសាស្រ្ត, អាហារថៃតុងយ៉ាំគុង, ភីហ្សាអ៊ីតាលី, ស៊ូគីយ៉ាគីជប៉ុន, ផ្ទះសត្វចិញ្ចឹម, ភោជនីយដ្ឋាន, កន្លែងសិក្សាអប់រំ, ការថែទាំវេជ្ជសាស្រ្ត, ឧស្សាហកម្មសេវាកម្មដែលរួមបញ្ចូលអ្វីៗគ្រប់យ៉ាង។ អាជីវកម្មដែលបានជ្រើសរើសចំនួន៥០+ ដែលមានបទពិសោធន៍ និងហិរញ្ញវត្ថុរឹងមាំ៖ ដែលមានការបញ្ចុះតម្លៃជាច្រើនដែលបង្ហាញខ្លួននៅក្នុងផែនទីនៃយុទ្ធនាការកំពុងរង់ចាំលោកអ្នកចូលរួមលេងកម្សាន្តក្នុងការប្រកួតប្រជែងនេះ។
• កំណែប្រែលើរង្វាន់៖
+ រង្វាន់ផែនទី
អាវយឺតប្រចាំយុទ្ធនាការ និងដបទឹកដ៏ប្រណិតដែលចាំបាច់សម្រាប់មនុស្សគ្រប់គ្នា បានបង្កើតនូវអ្នកគាំទ្រប្រចាំក្នុងចំនួនអប្បបរិមាដោយជោគជ័យកាលពីការប្រកួតប្រជែងត្រាជុំដំបូង។ លើកនេះអាវយឺត I LOVE PHNOM PENH ប្រមាណជា ៥០០អាវ និងដបទឹកដ៏ប្រណិតដែលមានកំណត់ចំនួន ៥០០ដប ត្រឡប់មកម្ដងទៀតហើយ ដើម្បីរង់ចាំលោកអ្នកមកទទួលយក!
+ រង្វាន់រូបថត
ជាមួយគ្នានេះ I LOVE PHNOM PENH បានដំឡើងរង្វាន់អោយកាន់តែល្អដូចជា iPad, នាឡិកា Casio, Microwave, ទូរទស្សន៍ម៉ាកល្បីៗ, Power Bank និងអំណោយដ៏គួរឱ្យទាក់ទាញផ្សេងទៀត។ រង្វាន់ជាច្រើន និងការភ្ញាក់ផ្អើលជាច្រើនកំពុងរង់ចាំលោកអ្នកមកយកទៅកាន់គេហដ្ឋាន!
ច្បាប់នៃប្រកួតប្រជែងត្រា
រយៈពេលនៃព្រឹត្តិការណ៍៖
ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២
របៀបធ្វើការ check-in៖
1. ទៅកាន់ចំណុចចាប់ផ្តើមនៃព្រឹត្តិការណ៍ នៅការិយាល័យលក់គម្រោង Le Condé BKK1 ដើម្បីយកផែនទីយុទ្ធនាការ និងដបទឹកស្អាតៗ (សម្រាប់តែអ្នកចូលរួម ៥០០នាក់ដំបូងប៉ុណ្ណោះ)
2. អនុវត្តតាមផ្លូវផែនទីសម្រាប់ចំណុចcheck-in និងធ្វើការចាយវាយតិចតួចជាមួយនឹងអាជីវកម្មសហករណ៍ណាមួយ (ត្រាដដែលៗផ្ទួនគ្នាមិនមានសុពលភាពនោះទេ)
3. ប្រមូលត្រាចំនួន ៣ ដើម្បីឈ្នះបានអាវយឺតដ៏ស្រស់ស្អាត (សម្រាប់តែអ្នកចូលរួម ៥០០នាក់ដំបូងប៉ុណ្ណោះ)
4. ប្រមូលត្រាចំនួន ៨ ដើម្បីឈ្នះ power bank (សម្រាប់តែអ្នកចូលរួម ២៥០នាក់ដំបូងប៉ុណ្ណោះ)
5. ប្រមូលត្រាចំនួន ១៣ ដើម្បីឈ្នះឧបករណ៍បំពងសម្លេងប៊្លូធូស (សម្រាប់តែអ្នកចូលរួម ១០០នាក់ដំបូងប៉ុណ្ណោះ)
6. ប្រមូលត្រាចំនួន ១៥ ដើម្បីចូលរួមក្នុងការចាប់ឆ្នោតយករង្វាន់ធំ (ទូរទស្សន៍, iPad, ទូរស័ព្ទដៃម៉ាក Xiaomi, នាឡិកា Casio និងកាដូអាថ៌កំបាំងផ្សេងទៀត)!
+ Event posted
ក្នុងរយៈពេល ២ ខែខាងមុខ យកផែនទីនេះ ស្វែងយល់ពីភាពស្រស់ស្អាតនៃទីក្រុងឡើងវិញ និងស្វែងយល់ពីចំណាប់អារម្មណ៍ថ្មីក្នុងជីវិតជាមួយនឹងកញ្ញា សារីតារ៉េត! ចំណុចចាប់ផ្តើម ការិយាល័យលក់គម្រោង Le Condé BKK1 កន្លែងដែលអ្នកកំណត់និន្នាការប្រជុំគ្នាពេញទីក្រុង រង់ចាំលោកអ្នកចូលcheck-in!