ទម្លាយមុខ និង ឈ្មោះពិតតារា K-POP ទាំង ១០ ដាក់ Stage Name ជាអក្សរអង់គ្លេសតែមួយព្យាង្គ

តារាចម្រៀង នី រតនា និង ភរិយាត្រូវបានមហាជនដឹងថា ពួកគេរស់នៅចាយជីវិតហាយសូរមិនធម្មតាឡើយ ដោយលោកមិនត្រឹមតែជាអ្នកចម្រៀងសម័យថ្មីដ៏លេចធ្លោក្នុងស្រទាប់យុវវ័យមួយរូបទេ ចំណែកឯភរិយាលោកក៏ជាអ្នកជំនួញមានមុខរបរពេញដៃដែរ។

យ៉ាងណាមិញមុនពេល នី រតនា ក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី ១ និង ក្លាយជា Idol ក្នុងដួងចិត្តមហាជនដូចសព្វថ្ងៃ តារាចម្រៀងសំឡេងផ្អែមរូបនេះក៏មានជីវភាពមិនសូវធូរធារប៉ុន្មានឡើយ ដោយរូបគេគឺជាអតីតបេក្ខជនមកពីខេត្តកំពង់ធំ។

ពេលនេះ នី រតនា ក៏បានរៀបការសាងគ្រួសារជាមួយអ្នកជំនួញវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ហើយចំណងអាពាហ៍ពិពាហ៍របស់ពួកគេក៏ទទួលបានតំណក់ឈាមកូនស្រីដ៏គួរឱ្យស្រឡាញ់ក្នុងឈ្មោះ នីវណ្ណ មែលឡានី ផងដែរ។

ក្នុងនាមជាមេគ្រួសារម្នាក់ នី រតនា ប្រឹងប្រែងរកលុយណាស់ដើម្បីឱ្យគ្រួសាររស់នៅក្នុងជីវភាពល្អប្រសើរ។ នី រតនា បានបង្ហើបប្រាប់អ្នកគាំទ្រថា ៖ «ខំប្រឹងត្រុកៗរាល់ថ្ងៃនេះ គ្រាន់តែចង់ឃើញខ្លួនឯង និង ក្រុមគ្រួសារទៅថ្ងៃមុខ មិនលំបាកដូចកាលពីមុន ហើយមានជីវភាពល្អមួយនឹងគេប៉ុណ្ណោះ»

អត្ថបទដែលជាប់ទាក់ទង