ឯកឧត្តម កែវ រតនៈ ចេញវីដេអូពន្យល់ច្បាស់ៗអំពីការដាក់សូឡា ដែលមិនចាំបាច់ធ្វើស្វ័យប្រកាស
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ចេញវីដេអូពន្យល់ក្បោះក្បាយអំពីការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ (ថាមពលសូឡា) ដែលមិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ពោលគឺទោះមានទំហំ និងអនុភាពប៉ុនណាក៏ដោយ គឺមិនចាំបាច់ប្រកាស និងរាយការណ៍នោះទេ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមរំលឹកថា កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយពុំមានការអនុញ្ញាត ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលនេះ នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី។ យ៉ាងណាមិញ ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឱ្យប្រជាជនមួយចំនួន មានការភាន់ច្រឡំ ចម្ងល់ និងបញ្ចេញប្រតិកម្មផងដែរ៕