តម្លៃរហូតដល់ 3ម៉ឺនដុល្លារ មកុដ ” និរន្តរភាពនៃភូមិភាគឦសាន” នៃការប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យនៃខេត្តរតនគិរី ២០២៤
តម្លៃរហូតដល់ 3ម៉ឺនដុល្លារ មកុដ ” និរន្តរភាពនៃភូមិភាគឦសាន” នៃការប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យនៃខេត្តរតនគិរី ២០២៤។ ពិតជាអស្ចារ្យណាស់ នៅក្នុងព្រឹត្តិការណ៍បរវកញ្ញាដ៏អស្ចារ្យកម្ពុជានៃខេត្តរតនគិរី ការប្រលងបវរកញ្ញា 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐑𝐚𝐭𝐚𝐧𝐚𝐤𝐢𝐫𝐢 𝟐𝟎𝟐𝟒 តំណាងខេត្តរតនគិរីបានធ្វើឡើងដើម្បីអបអរសាទរនិរន្តរភាព និងភាពសម្បូរបែបនៃវប្បធម៌នៃភូមិភាគឦសាន។ បវរកញ្ញាដ៏មានកិត្យានុភាពនេះបានគ្រងមកុដរាជិនីសម្រស់ដែលសក្តិសមដែលនឹងតំណាងឱ្យព្រៃឈើ និងអច្ឆរិយៈធម្មជាតិនៃតំបន់។
ចំណែកឯបេក្ខភាពសុទ្ធតែមានសម្រស់ស្រស់ស្អាត ភាពជឿជាក់ ខ្លាំងៗ និងជាពិសេស ពពេញដោយសមត្ថភាព និងភាពទាក់ទាញលេចធ្លោខ្លាំង ដូចនេះតើនរណានឹងមានឱកាសដដើមយកមកុដដ៏ស្រស់ស្អាតមួយនេះបានតំណាងអោយខេត្តរតនគិរី ២០២៤ នេះបាន។
មកុដដ៏អស្ចារ្យនេះត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីខ្លឹមសារនៃព្រៃឈើ និងធម្មជាតិរបស់ខេត្តរតនគិរី ដែលទាក់ទាញអ្នកទស្សនាដោយភាពទាក់ទាញ និងឆើតឆាយរបស់ខេត្តមួយនេះ។ ពណ៌ចម្រុះដែលជ្រើសរើសគឺពណ៌ក្រហម និងពណ៌ខៀវតំណាងឱ្យទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលនិងបងប្អូនជនជាតិភាគតិច វប្បធម៌ អរិយធម៌ ជំនឿ និង សាសនាដ៏សម្បូរបែប អមជាមួយនិងការច្នៃម៉ូតបែបសម័យទំនើប ពេជ្រ និង ត្បូង ដ៏មានតម្លៃ រួមគ្នាបង្កើតបាន ជារូបរាងម្កុដដ៏ល្អប្រណិតគ្មានពីរ គឺជា ម្កុដ ” និរន្តរភាពនៃភូមិភាគឦសាន ”។ ពណ៌ទាំងនេះបានទាក់ចិត្តទស្សនិកជន ដែលជានិមិត្តរូបនៃការរួបរួម និងការសន្យានៃអនាគតដ៏រុងរឿង។
ការប្រកួតបវរកញ្ញាខេត្តរតនគិរី គឺជាការសហការគ្នារវាងដៃគូសហការណ៍ និងម្ចាស់ឧបត្ថម្ភ ជាច្រើន Ab Studio, AbStudioSihanoukville, Abstudiosihanoukvilleplus, MASURi, LE CONDÉ BKK1, MGI Magazine, DEAN STYLIST, Sok Tan Design, Dara Angkor Mode និងមានការចូលរួមពីMedia និងFans Page ជាច្រើនផងដែរ។
ការប្រកួតនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃនិរន្តរភាពបរិស្ថាន និងការអភិរក្សវប្បធម៌។ តាមរយៈការចូលរួម និងការពង្រឹងសមត្ថភាព បេក្ខនារីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រជែងយកបុព្វហេតុទាំងនេះ និងក្លាយជាឯកអគ្គរដ្ឋទូតនៃការផ្លាស់ប្តូរជាវិជ្ជមាន។
ការប្រកួតបវរកញ្ញាដ៏អស្ចារ្យដែលតំណាងខេត្តរតនគិរីដែលរីកចម្រើនមិនត្រឹមតែបានឈ្នះជ័យលាភីដែលសក្តិសមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសក្ដានុពលរបស់តំបន់ជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវផងដែរ។ វាបម្រើជាការរំលឹកពីសារៈសំខាន់នៃការថែរក្សាអច្ឆរិយៈធម្មជាតិរបស់ខេត្តរតនគិរី និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបសម្រាប់មនុស្សជំនាន់ក្រោយ។