TOP NEWS: លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ
(ភ្នំពេញ)៖ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត–រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។
ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែល CPP ទទួលបាន៖
១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ
២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ
៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ
៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ
៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ
៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ
៧៖ កំពត ទទួលបាន ៦/៦ អាសនៈ
៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ
៩៖ កោះកុង ទទួលបាន ១/១ អាសនៈ
១០៖ ក្រចេះ ទទួលបាន ៣/៣ អាសនៈ
១១៖ មណ្ឌលគិរី ទទួលបាន ១/១អាសនៈ
១២៖ ភ្នំពេញ ទទួលបាន ១១/១២ អាសនៈ
១៣៖ ព្រះវិហារ ទទួលបាន ១/១ អាសនៈ
១៤៖ ព្រៃវែង ទទួលបាន ១០/១១ អាសនៈ
១៥៖ ពោធិ៍សាត់ ទទួលបាន ៤/៤ អាសនៈ
១៦៖ រតនគិរី ទទួលបាន ១/១ អាសនៈ
១៧៖ សៀមរាប ទទួលបាន ៦/៦ អាសនៈ
១៨៖ ព្រះសីហនុ ទទួលបាន ៣/៣ អាសនៈ
១៩៖ ស្ទឹងត្រែង ទទួលបាន ១/១ អាសនៈ
២០៖ ស្វាយរៀង ទទួលបាន ៥/៥ អាសនៈ
២១៖ តាកែវ ទទួលបាន ៨/៨ អាសនៈ
២២៖ កែប ទទួលបាន ១/១ អាសនៈ
២៣៖ ប៉ៃលិន ទទួលបាន ១/១ អាសនៈ
២៤៖ ឧត្តរមានជ័យ ទទួលបាន ១/១ អាសនៈ
២៥៖ ត្បូងឃ្មុំ ទទួលបាន ៨/៨ អាសនៈ
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕