សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ទីក្រុងមូស្គូ គ្រោងដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រ នៅជិតខាងប្រទេសបេឡារុស្ស។ ខណៈពេលដែលមិនមានការធានាថាតើលោកនឹងអនុវត្តតាមផែនការនេះឬយ៉ាងណា ព្រោះថារាល់សញ្ញាណនុយក្លេអ៊ែរដោយលោកពូទីននឹងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងប្រទេសលោកខាងលិច។
អាមេរិកបានច្រានចោលទង្វើនេះ ដោយនិយាយថា គ្មានការបង្ហាញណាមួយដែលជាសញ្ញាដែល ថារុស្ស៊ីមានគម្រោងប្រើអាវុធនុយក្លេអ៊ែរនោះទេ។
អ៊ុយក្រែននិយាយថា ផែនការនេះគឺជា “ជំហានឆ្ពោះទៅរកអស្ថិរភាពផ្ទៃក្នុង” របស់ប្រទេសបេឡារុស្ស។
ទន្ទឹមនឹងនោះ លោកពូទីនបាននិយាយថា រុស្ស៊ីមិនមានសម្ព័ន្ធភាពយោធាជាមួយចិនទេ។ លោកបានជួបជាមួយប្រធានាធិបតីចិន Xi Jinping កាលពីសប្តាហ៍មុន ដោយបានលើកជាសំណួរអំពីថាតើប្រទេសចិនត្រៀមខ្លួនជួយរុស្ស៊ីក្នុងជម្លោះកម្រិតណា។
ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយថា ខ្លួនបានចាប់យករោងចក្រដែកនៅ Bakhmut ដែលជាទីក្រុងមួយ ហើយទីក្រុងមូស្គូកំពុងតែឈានទោរកភាពជោគជ័យគួរឲ្យកត់សំគាល់។